សេវាបង្ហោះ/ផ្ទុកទិន្នន័យ

មជ្ឈមណ្ឌលទិន្នន័យ

ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត និងមានសុវត្ថិភាពក្នុងការរក្សានូវទិន្នន័យរបស់អតិថិជន

មជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអនឡាញគឺជាទីកន្លែងជាក់ស្តែងមួយសម្រាប់ផ្ទុកបណ្តាញកំុព្យូទ័រដែលមានប្រព័ន្ធសំខាន់ៗដូចជា កម្មវិធីសុវត្ថិភាព ការផ្គត់ផ្គង់អគ្គិសនីបម្រុង និងការគ្រប់គ្រងបរិស្ថាន (ការការពារអគ្គិភ័យ ការគ្រប់គ្រងសីតុណ្ហភាពបានល្អ ។ល។) ។ វាមានសារៈសំខាន់ណាស់ដែលមជ្ឈមណ្ឌលទិន្នន័យរក្សាបាននូវស្តង់ដារខ្ពស់ ដូចជាសមត្ថភាពបម្រុង/ស្តារទិន្ន័យ ការគ្រប់គ្រងអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ដើម្បីធានាមុខងារ និងភាពត្រឹមត្រូវ។
បង្កើនផលិតភាពរបស់លោកអ្នក ពន្លឿនការផ្លាស់ប្តូរ និងបង្កើនដំណើរការអាជីវកម្មរបស់លោកអ្នក ដោយប្រើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអនឡាញ។ នេះគឺជាយុទ្ធសាស្រ្តព័ត៌មានវិទ្យាដ៏មានប្រសិទ្ធភាពមួយដែលនឹងជួយឱ្យអាជីវកម្មរបស់លោកអ្នកអាចឆ្លើយតបទៅនឹងនិន្នាការផ្សេងៗនៅក្នុងឧស្សាហកម្មសម្រាប់ការផ្លាស់ប្តូរនាពេលអនាគតដើម្បីកាត់បន្ថយការចំណាយលើការទិញភាពជាកម្មសិទ្ធិដោយការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាដ៏មាននវានុវត្តន៍។
អ៊ីម៉ែល & កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរួម ការប្រជុំគ្នាតាមវីដេអូ កម្មវិធីជាសេវាកម្ម (Saas) ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRMs) ផែនការធនធានសហគ្រាស (ERP)។

សេវាផ្ទុកទិន្នន័យ

(សេវាផ្ទុកទិន្នន័យ) ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត ជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអនឡាញបម្រើសេវាមជ្ឈមណ្ឌលទិន្នន័យ សម្រាប់អ្នកប្រើប្រាស់ដែលចង់បានសុវត្ថិភាពខ្ពស់ក្នុងការផ្ទុកទិន្នន័យសំខាន់របស់ខ្លួន។ អ្នកប្រើប្រាស់ត្រូវបានអនុញ្ញាតិឱ្យដំឡើងទំហំ និងអាចតភ្ជាប់តាមតម្រូវការ។

ការស្តារទិន្នន័យ៖

(ការស្តារទិន្នន័យ) អ្នកប្រើប្រាស់អាចប្រើមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអនឡាញ ដើម្បីការពារទិន្នន័យរបស់ខ្លួនតាមរយៈការទទួលយកសេវាកម្មស្តារទិន្នន័យ។ ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត និងហេថារចនាសម្ព័ន្ធដែលត្រូវបានថែទាំយ៉ាងល្អ ក្រុមហ៊ុនអនឡាញមានទំនុកចិត្តក្នុងការផ្តល់សេវាកម្មទិន្នន័យរបស់អ្នកប្រើប្រាស់ប្រកបដោយសុវត្ថិភាពបំផុត។
អត្ថប្រយោជន៍ស្នូល៖

  • ជាដំណោះស្រាយល្អបំផុតសំរាប់កន្លែងស្តារទិន្នន័យគ្រាអាសន្ន
  • បន្ថែមល្បឿនក្នុងការទាញយកទិន្នន័យនៅក្នុងតំបន់
  • មានភាពបត់បែន និងអាចបន្ថែមទំហំទិន្នន័យ
  • មានប្រព័ន្ធសុវត្ថិភាពសម្រាប់ទិន្នន័យ
  • មានប្រព័ន្ធការពារ (ការពារអគ្គីភ័យ និងគ្រប់គ្រងសីតុណ្ហភាពបានល្អ ។ល។)
  • ផ្គត់ផ្គង់អគ្គិសនីបម្រុង
  • ប្រព័ន្ធត្រួតពិនិត្យអគ្គិសនី
  • ចំណាយតិចក្នុងការថែទាំ
GIANTFOCUS Closo Cloud Software Technology Transformer