Get Advice, answer and information
នៅពេលលោកអ្នកចុះឈ្មោះជាមួយយើងខ្ញុំ លោកអ្នកនឹងទទួលបានលក្ខខណ្ឌរបស់យើងខ្ញុំ ស្តីពីការប្រើប្រាស់អុិនធឺណិត ដែលលោកអ្នកអាចស្វែងរកព័ត៌មានលម្អិតពីការធានាសេវាកម្មរបស់យើងខ្ញុំ។ សម្រាប់អាជីវកម្មធំៗ យើងខ្ញុំផ្តល់កិច្ចសន្យាធានាកម្រិតសេវា។
សម្រាប់គណនីបុគ្គល/ផ្ទាល់ខ្លួន លោកអ្នកត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនដែលមាន សុពលភាព បូករួមនឹងឯកសារបញ្ជាក់ពីអាសយដ្ឋានរស់នៅ។ សម្រាប់អង្គការ/អាជីវកម្ម សូមយកច្បាប់ចម្លងនៃឯកសារដែលមានការចុះបញ្ជី និងវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម។
ទីស្នាក់កាលកណ្តាល រាជធានីភ្នំពេញ
មហាវិថីមុនីវង្ស 60 រាជធានីភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ៖ (855) 081 72 72 72
(855)023 72 72 72
ទូរសារ៖ (855) 023 72 77 77
ម៉ែល: sales@online.com.kh
ការិយាល័យនៅខេត្តសៀមរាប
ផ្ទះលេខ 8-9 ភូមិមណ្ឌល 2 ភូមិស្វាយដង្គូម សៀមរាប
ទូរស័ព្ទ៖ (855) 063 96 72 72
ទូរសារ៖ (855) 063 96 71 11
ម៉ែល: sales@online.com.kh
ការិយល័យនៅក្រុងព្រះសីហនុ
ផ្ទះលេខ 240AB វិថីឯករាជ្យ សង្កាត់លេខ 2 ក្រុងសីហនុ ខេត្តព្រះសីហនុ
ទូរស័ព្ទ៖ (855) 034 93 54 44
ទូរសារ៖ (855) 034 93 54 45
ម៉ែល: sales@online.com.kh
ខេត្តបាត់ដំបង
ផ្ទះលេខ 85 ផ្លូវលេខ 1 សង្កាត់ស្វាយប៉ោ បាត់ដំបង
ទូរស័ព្ទ៖ 023 72 99 99
ទូរសារ៖ 053 73 16 78
ម៉ែល: sales@online.com.kh
វិមានឯករាជ្យ
ផ្ទះលេខ 25 ផ្លូវព្រះសុរាម្រិត ខណ្ឌដូនពេញរាជធានីភ្នំពេញ
ទូរស័ព្ទ៖ 023 72 72 72, 081 72 72 72
ម៉ែល: sales@online.com.kh
នៅពេលដែលលោកអ្នកបានបំពេញទម្រង់បែបបទដាក់ពាក្យស្នើសុំ ហើយបានបង្ហាញឯកសារអត្តសញ្ញាណដែលបានស្នើ និងបានបង់ប្រាក់សម្រាប់ការភ្ជាប់ខែដំបូង និងប្រាក់កក់ដែលបានស្នើសុំហើយនោះ គណនីរបស់លោកអ្នកនឹងត្រូវបានបង្កើតឡើងភ្លាមៗ។ ដំណើរការទាំងមូលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ចំពោះការដំឡើង ជាទូទៅវាអាស្រ័យលើប្រភេទនៃការតភ្ជាប់ដែលលោកអ្នកនឹងប្រើ – សម្រាប់ WiMAX យ៉ាងហោចណាស់ក៏ 3 ថ្ងៃបន្ទាប់ពីការចុះឈ្មោះ។ ADSL ត្រូវចំណាយរយៈពេល 3 ថ្ងៃ។ ខ្សែកាបអុបទិកត្រូវចំណាយយ៉ាងហោចណាស់រយៈពេល 3 ថ្ងៃ ប៉ុន្តែវាក៏អាស្រ័យលើទីតាំងរបស់អ្នកផងដែរ។
លោកអ្នកអាចផ្ញើសារសាកល្បងទៅកាន់ autoreply@online.com.kh ។ លោកអ្នកនឹងទទួលបានការឆ្លើយតបជាស្វ័យប្រវត្តិដែលបង្ហាញថាគណនីរបស់លោកអ្នកត្រូវបានដំណើរការ ហើយលោកអ្នកអាចធ្វើការទំនាក់ទំនងបាន។
1. – កំណត់បញ្ហាដែលបានបង្ហាញនៅលើកញ្ចក់អេក្រង់
2. – បើកកុំព្យូទ័ររបស់អ្នកឡើងវិញ កំណត់ឡើងវិញនូវម៉ូឌឹមរបស់អ្នក/WiMax CPE ហើយព្យាយាមភ្ជាប់ឡើងវិញ។ ប្រសិនបើមិនអាចដោះស្រាយបានទេនោះ សូមបន្តជំហាន# 3
3. – សូមទូរស័ព្ទមកកាន់ផ្នែកជំនួយអតិថិជនរបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ 023 727272 ឬ 081 727272 ។ យើងខ្ញុំធ្វើប្រតិបត្តិការចាប់ពីម៉ោង 7.00 ព្រឹកដល់ ម៉ោង 9.00 យប់ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ និងចាប់ពីម៉ោង 8.00 ព្រឹក ដល់ ម៉ោង7.00យប់ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
– ជំនួយផ្នែកបច្ចេកទេសរបស់យើងខ្ញុំពិតជាអាចទៅដល់កន្លែងស្នាក់នៅរបស់លោកអ្នកដើម្បីពិនិត្យមើលការតភ្ជាប់របស់លោកអ្នកបាន។ សូមទូរស័ព្ទមកកាន់ផ្នែកជំនួយអតិថិជនរបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទ 023 727272 ឬ 081 727272 ហើយភ្ជាប់ទៅផ្នែកជំនួយបច្ចេកទេសដើម្បីអាចស្នើសុំបុគ្គលិកជំនួយរបស់យើងខ្ញុំសម្រាប់ការចុះទៅកាន់ទីកន្លែងដែលតម្រូវ។ យើងខ្ញុំធ្វើប្រតិបត្តិការចាប់ពីម៉ោង 7.00 ព្រឹកដល់ ម៉ោង 9.00 យប់ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ និងចាប់ពីម៉ោង 8.00 ព្រឹក ដល់ ម៉ោង7.00យប់ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រួមទាំងថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
គណនីរបស់លោកអ្នកជាប់សោដោយសារតែផុតកំណត់។ សម្រាប់អតិថិជនដែលប្រើការកក់ប្រាក់សេរូ (Zero Deposit Customer) ប្រព័ន្ធទូទាត់ប្រាក់របស់យើងខ្ញុំនឹងធ្វើការចាក់សោគណនីដែលផុតកំណត់ដោយសារតែគណនីផុតកំណត់នេះមិនបានទូទាត់សងក្នុងរយៈពេល 7 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទទទួលវិក្កយបត្រ។ ចំពោះគណនីដើម គណនីដែលផុតកំណត់ត្រូវបានជាប់សោក្នុងរយៈពេល 21 ថ្ងៃគិតចាប់ពីថ្ងៃទទួលវិក្កយបត្រ។
អាស្រ័យតាមករណី ដែលអាចស្ថិតក្នុងការពិចារណា។ អ្នកអាចទូរស័ព្ទទៅកាន់ការិយាល័យក្រុមហ៊ុនអនឡាញនិងអាចស្នើសុំទៅកាន់ផ្នែកបេឡារបស់យើងខ្ញុំ។
សេវាកម្មប្រចាំខែត្រូវគិតថ្លៃជាមុន
យើងខ្ញុំនឹងផ្ញើវិក្កយបត្រជូនលោកអ្នកជារៀងរាល់ខែតាមរយៈអ៊ីម៉ែល។ ប្រសិនបើលោកអ្នកចង់ឱ្យយើងខ្ញុំរៀបចំផ្តល់ជូនវិក្កយបត្រដល់លោកអ្នកនោះ លោកអ្នកអាចធ្វើការស្នើសុំមកផ្នែកសេវាអតិថិជនរបស់យើងខ្ញុំ។
ក្រៅពីការិយាល័យរបស់យើងខ្ញុំ លោកអ្នកក៏អាចទៅកាន់សាខាធនាគារអេស៊ីលីដាទូទាំងប្រទេស រួចស្វែងរកបញ្ជរបង់ប្រាក់តាមអ៊ិនធឺណិត។
ការបង់ប្រាក់ដោយប័ណ្ណឥណទានតាមអ៊ិនធឺណិតកំពុងត្រូវបានរុករកនៅពេលនេះ។ ប៉ុន្តែ ប្រសិនបើលោកអ្នកនៅក្នុងប្រទេសកម្ពុជា លោកអ្នកអាចទៅកាន់សាខាណាមួយរបស់ធនាគារអេស៊ីលីដា ហើយស្នើរកបញ្ជរបង់ប្រាក់តាមអ៊ិនធឺណិត។ លោកអ្នកអាចផ្តល់លេខសម្គាល់អតិថិជន និងលេខវិក្កយបត្ររបស់លោកអ្នក ហើយការធ្វើបែបនេះធ្វើឱ្យអ្នកមានភាពងាយស្រួលក្នុងការបង់ប្រាក់តាមរយៈបញ្ជរ។
បាទ/ចាស លោកអ្នកអាចបង់ប្រាក់ដោយប្រើប័ណ្ណឥណទានបាន។ យើងខ្ញុំទទួលយកកាតវីសានៅការិយាល័យរបស់ក្រុមហ៊ុនអនឡាញរបស់យើងខ្ញុំ។ ប៉ុន្តែការបង់ប្រាក់តាមអ៊ិនធឺណិតដោយប្រើប័ណ្ណឥណទាននៅតែត្រូវបានគេរុករកនៅពេលនេះ។
បាទ/ចាស បាន ។ អាចបង់ប្រាក់ទៅក្រុមហ៊ុន កូហ្សេតែល
កាលបរិច្ឆេទវិក្កយបត្រប្រចាំខែរបស់លោកអ្នកគឺជាកាលបរិច្ឆេទនៃការចុះឈ្មោះគណនីរបស់លោកអ្នកជាមួយក្រុមហ៊ុន អនឡាញ។ សូមចូលទៅកាន់ការិយាល័យរបស់យើងខ្ញុំដើម្បីធ្វើការបង់ប្រាក់ក្នុងរយៈពេល 7 ថ្ងៃបន្ទាប់ពីទទួលបានវិក្កយបត្រ។
ទីប្រឹក្សាផ្នែកលក់របស់យើងខ្ញុំត្រៀមខ្លួនជានិច្ចដើម្បីពិភាក្សាពីជម្រើសជាច្រើននៃគម្រោងអ៊ិនធឺណិតដែលនឹងបំពេញតាមតម្រូវការរបស់លោកអ្នក។ លោកអ្នកអាចចុចទីនេះប្រសិនបើមានចម្ងល់ទាក់ទងនឹងការលក់សេវាកម្មរបស់យើងខ្ញុំ ឬទូរស័ព្ទមកលេខ 023 727272 ដែលនឹងមានអ្នកប្រតិបត្តិការតភ្ជាប់លោកអ្នកមកកាន់ផ្នែកលក់របស់យើងខ្ញុំ
ជាធម្មតាវាអាស្រ័យលើប្រភេទនៃការតភ្ជាប់ដែលលោកអ្នកនឹងប្រើ – សម្រាប់ WiMAX, ADSL ឬ ខ្សែកាបអុបទិក។ លោកអ្នកនឹងត្រូវបានគិតថ្លៃប្រចាំខែសម្រាប់ការដំឡើង និងឧបករណ៍។ យើងខ្ញុំនឹងផ្តល់ឱ្យអ្នកនូវតម្លៃលម្អិតនៅពេលដែលលោកអ្នកធ្វើការសាកសួរមកយើងខ្ញុំ