King Wishing New Year 2025
លិខិតថ្វាយព្រះពរ
សូមបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរថ្វាយ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃការទទួលអំណរ ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណមបួងសួងដល់ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយនូវព្រះសព្ទសាធុការពរជ័យដល់
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនាដល់ប្រជានុរាស្ត្រគ្រប់រូប រួមរស់ក្នុងសុខសន្តិភាព ព្រមទាំងភាពចម្រុងចម្រើនតរៀងទៅ។
សូមក្រាបបង្គំទូលថ្វាយពី
គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃ ONLINE BY COGETEL LTD.