SamDech Hun Manet Wishing New Year 2025
សារលិខិតជូនពរ
សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរ ជូនចំពោះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិ នារីកម្ពុជា
ក្នុងឱកាសដ៏មហាជ័យមង្គលទទួលអំណរ ឆ្នាំថ្មី ឆ្នាំសកល ២០២៥ យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ប្រកបដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ
សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងដំណើរដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំដល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់ពី
គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃ ONLINE BY COGETEL LTD.