Queen Wishing New Year 2025

លិខិតថ្វាយព្រះពរ
សូមបួងសួងដល់ព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល មហាប្រសើរថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

នៅក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃការទទួលអំណរ ឆ្នាំថ្មី ឆ្នាំសកល ២០២៥ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយ នូវព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនៈជាអនេកប្បការថ្វាយ
សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ​

សូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្ត្រជាកូន ចៅ ចៅទួត ជ្រកកោន ប្រកបដោយសុខដុមរមនាជាភិយ្យោភាពតរៀងទៅ។

សូមក្រាបបង្គំទូលថ្វាយពី
គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកនៃ ONLINE BY COGETEL LTD.


GIANTFOCUS Closo Cloud Software Technology Transformer